អំពីយើងខ្ញុំ

ក្រុមហ៊ុន ប្រូហ្វីត លីងឃើរ ខេមបូឌា

ក្រុមហ៊ុន ប្រូហ្វីត លីងឃើរ ខេមបូឌា បានស្ថាបនាឡើងនៅឆ្នាំ២០១២ ដំបូងឡើយមានឈ្មោះថា Cambodia RC ជាអាជីវកម្មលក់រាយ និងចែកចាយបន្តនូវផលិតផលឧបករណ៍គ្រឿងបញ្ជាម៉ាក DJI និងផលិតផលដទៃផ្សេងទៀត ដែលមានប្រើតេលេបញ្ជារ។ គិតមកដល់ពេលបច្ចុប្បន្ន យើងខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនជាច្រើន ដែលមានទំនុកចិត្តមកលើផលិតផល ហើយក៍បានធ្វើការចែកចាយផលិតផល DJI ដល់ហាងលក់បន្តជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។

ដោយសម្លឺងឃើញពីតម្រូវការ និងការចូលចរួមលកស្ទួយលើវិស័យកសិកម្មសម្រាប់ប្រជាកសិករខែ្មរ ក្រុមហ៊ុនយើងខ្ញុំបានសម្រេចចិត្តចុះបញ្ជិកាសហគ្រាសក្នុងឆ្នាំ២០២១ ដោយមានលោក ខូវ គឹមសាន ជាម្ចាស់សហគ្រាស និងធ្វើការនាំចូលឧបករណ៍កសិកម្ម ដូចជាដ្រូនកសិកម្មដែលអាចបាញ់ថ្នាំ ព្រួសស្រូវ និងជីធ្វើប្លង់ចំការ និងដ្រូនសម្រាប់វិភាគសុខភាពដំណាំផងដែរ។ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលលើការអភិវឌ្ឍន៍ និងដំណើរការធ្វើកសិកម្ម តាមបែបឌីជីថលនៅប្រទេសកម្ពុជា។

សហគ្រាសយើងខ្ញុំមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រមទាំងមានតំណាងចែកចាយតាមបណ្តាខេត្ត។

លោក ខូវ គឹមសាន

សារនាយកប្រតិបតិ្ត នាយកប្រតិបត្តិ, ក្រុមហ៊ុន ភីអិលស៊ី

សូមស្វាគមន៍អតិថិជនជាទីគោរព!

ខ្ញុំបាទសូមថ្លៃអំណរគុណ និងពិតជារំភើចំពោះការគាំទ្ររបស់អតិថិជនគ្រប់រូបមកកាន់ ក្រុមហ៊ុន ប្រូហ្វីត លីងឃើរ ខេមបូឌា ដែលជាក្រុមហ៊ុនផ្តួចផ្តើមការធ្វើកសិកម្មបែបប្រព័ន្ធឌីជីថល។

យើងខ្ញុំសម្លឹងឃើញថាប្រទេសជិតខាងមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យផ្នែកកសិកម្មដោយប្រើបច្ចេកវិទ្យា ស្រោចស្រប ព្រួស និងបាចជីដោយការបញ្ជាដ្រូន ងាយស្រួលប្រើប្រាស់ មិនប៉ពាល់ដល់សុខភាព កាត់បន្ថយចំណាយ និងចំណេញពេលវេលា។

ដូច្នេះយើងខ្ញុំបានសម្រេចជ្រើសរើសដ្រូនកសិកម្មម៉ាក DJI ដែលជាដ្រូនមានស្តង់ដារ គុណភាពខ្ពស់ និងមានបទពិសោធន៍ប្រើប្រាស់ដោយ អ្នកជំនាញបច្ចេកទេសតាំងពីឆ្នាំ២០២១ ដើម្បីលើកស្ទួយលើវិស័យកសិកម្មសម្រាប់ប្រជាកសិករខ្មែរដោយការធ្វើកសិកម្មតាមបែបឌីជីថល។

ការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះគុណភាព និងការច្នៃប្រឌិតបានជម្រុញយើងខ្ញុំខិតខំស្វែងរកដ្រូនដែលមានបច្ចេកវិទ្យាទំនើប ដើម្បីសម្រួលដល់ការស្រោចស្រប ព្រួស និងបាចជីរបស់កសិករខ្មែរដោយចំណាយពេលខ្លីនិងប្រកបដោយសប្រសិទ្ធិភាព។

សូមអរគុណសម្រាប់ការជ្រើសរើសផលិតផល DJI ដើម្បីជាជំនួយក្នុងការធ្វើកសិកម្មរបស់លោកអ្នក។

ដោយក្តីគោរព
លោក ខូវ គឹមសាន

សូមអរគុណសម្រាប់ការជ្រើសរើសក្រុមហ៊ុន ភីអិលស៊ី ដើម្បីជាជំនួយរបស់លោកអ្នក។

ចក្ខុវិស័យ

រួមចណែកជួយវិស័យកសិករក្នុងប្រទេសកម្ពុជា

ធ្វើកសិកម្មទំនើបជាមួយដ្រូនកសិកម្មម៉ាក DJI ដែលបំពាក់នូវបច្ចេកវិទ្យាទំនើប ចំណេញពេលវេលា កាត់បន្ថយ ថ្លៃដើមកម្លាំងពលកម្ម និងបង្កើនទិន្នផល។

បេសកកម្ម

យើងខ្ញុំលើកកម្ពស់ចំណេះដឹងកសិករតាមរយៈការធ្វើកសិកម្មតាមបែបទំនើប ដោយអ្នកបណ្តុះបណ្តាល ពោរពេញដោយបច្ចេកទេសច្បាស់លាស់ និផ្តល់សេវាកម្មល្អជាទីគាប់ចិត្តជូនអតិថិជន។

គុណតម្លៃស្នូល

ចូលរួមការពារបរិស្ថាននិងសុខភាព
សេវាកម្មរហ័ស និង ងាយស្រួលប្រើប្រាស់
គុណភាព សមភាព និងក្រមសីលធម៌
គោរពនិងឲ្យតម្លៃលើការអប់រំនិងចេំណេះដឹង
ភាពឆ្នៃប្រឌិត

ដោយសារតែយើងមើលឃើញពីការរីកចម្រើននៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកកសិកម្មនៅក្នុងប្រទេសជិតខាង យើងក៏ចង់ឃើញការរីកចម្រើននោះនៅក្នុងប្រទេសកម្ពុជាផងដែរ និងដើម្បីជួយដល់ដំណើរការធ្វើកសិកម្មរបស់កសិកររបស់យើងនៅទូទាំងប្រទេស។ នោះហើយជាមូលហេតុដែលក្រុមហ៊ុនរបស់យើងខិតខំធ្វើឱ្យកសិករយល់ដឹងអំពីបច្ចេកវិទ្យានៃយន្តហោះគ្មានមនុស្សបើកកសិកម្ម DJI ដែលបានបម្រើដល់វិស័យកសិកម្មធំៗទូទាំងពិភពលោករួចហើយ តាមរយៈដំណើរទស្សនកិច្ចនេះ។ ការធ្វើបទបង្ហាញជាមួយសហគមន៍កសិកម្ម រាជរដ្ឋាភិបាល និងសាកលវិទ្យាល័យពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរការអនុវត្តការបាញ់ថ្នាំដោយដៃ ឬស្ទីលទៅជា Drone កសិកម្ម ដែលជួយកាត់បន្ថយពេលវេលា ចំណាយ និងផលប៉ះពាល់។ ដល់សុខភាពអ្នកប្រើប្រាស់ ដែលអាចជាបន្ទុករបស់រដ្ឋទៅថ្ងៃអនាគត។

កម្រងរូបភាពនៃអតិថិជនយើង

វិញ្ញាបនបត្រចុះបញ្ចិកាសហគ្រាស

ក្រុមហ៊ុនរបស់យើងខ្ញុំបានបង្កើតឡើង ដោយស្របច្បាស់ និងត្រូវបានចុះបញ្ជិកាខាងក្រោម៖

  • ក្រសួងពាណិជ្ជកម្ម
  • អគ្គនាយកដ្ឋានពន្ធដារ
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ

ដ្រូនទាំងនេះអាចដំណើរការបានលើគ្រប់ដំណាំ ព្រួសជី ស្រូវ និងគ្រាប់ពូជបាន

MG 1 ផ្ទុកចំណុះ 10L ដែលថ្មមួយគ្រាប់គឺគ្រប់គ្រាន់សម្រាប់ស្រោចស្របចំនួន 1 ធុងក្នុងរយៈពេល 8-12 នាទី

MG 1s ដ្រូនកសិកម្ម DJI Agras MG-1S រួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗជាច្រើន រូមទាំងឧបករណ៍បញ្ជា A3 ថ្មី

MG 1p ដ្រូនប្រភេទនេះអាចផ្ទុកបានចំណុះ 10 លីត្រសម្រាប់បាញ់ថ្នាំសម្លាប់ សត្ថល្អិត និងស្មៅ

T16 ដ្រូនប្រភេទ Agras T16 មានការរចនាថ្មីជាមួយនឹងការភ្ជាប់នឹងម៉ូឌុលនិងមានចំណុះផ្ទុកបានច្រើន

T20 ដ្រូនប្រភេទ Agras T20 ដំណើរការប្រកបដោយអានុភាព និងមានសមត្ថភាពបាញ់ថ្នាំដ៍ល្អឥតខ្ចោះ

T10 ដ្រូនប្រភេទ Agras T10 មានអានុភាពខ្លាំងអាចបំពេញតម្រូវការលើផ្ទៃដីគ្រប់ទំហំ

T30 ដ្រូនប្រភេទ Agras T30 សមស្របក្នុងការស្រោចស្របជាពិសេសសម្រាប់ដំណាំហូបផ្លែ

T20P ដ្រូនប្រភេទ T20P មានទម្ងន់ស្រាល និងធ្វើការបានលឿនរហ័សងាយស្រួលក្នុងការធ្វើប្រតិ្តបត្តិការ។ ផ្ទុកចំណុះ 20L សម្រាប់ការបាញ់ថ្នាំ និងចំណុះ 25Kg សម្រាប់ការសាបព្រួស

T40 ត្រូវបានបំពាក់ជាមួយ និងការរចនាបដិវត្តបែបថ្មីជាមួយម៉ូទ័រកម្លាំងខ្លាំង ទាំងផ្នែកខាងលើ និងក្រោម Coaxial Twin Rotor ដែលអាចឲ្យវាផ្ទុកចំណុះធុង ថ្នាំបាន 40L និងធុងព្រួសបាន 50Kg

2023

Model Agras T50

ដ្រូនប្រភេទ Agras T50 នាំមកនូវការអភិវឌ្ឍនដ្រូនក្នុងវិស័យកសិកម្មទៅមួយកម្រិតថ្មីបន្ថែមទៀត។ ដ្រូននេះបំពាក់ជាមួយប្រព័ន្ធបាញ់ទឹក Coaxial ដ៍មានអានុភាព និងរចនាឡើងដើម្បីទប់ទល់និងកម្លាំងបង្វិលជុំដែលផ្តល់នូវតុល្យភាំពលំនឹងបានយ៉ាងល្អជាពិសេសពេលបំពេញប្រត្តិបត្តិការផ្ទុកចំណុះបានរហូតដល់ 50 លីត្រសម្រាប់ការបាញ់ថ្នាំ ឬ 50 គីឡូក្រាមសម្រាប់ការសាបព្រួស។ លក្ខណះពិសេសគឺមានប្រព័ន្ធវ៉ាដាខាងមុខ និងខាងក្រោយដែលអាចធ្វើការបានគ្រប់ស្ថានភាព ចាប់ពីការកំណត់ប្លង់ រហូតដល់ការបាញ់ថ្នាំ និងការសាបព្រួស ធានានូវគុណភាព និងដំណើរការជាប់លាប់។

ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ

យើងខ្ញុំផ្តល់ជូនសេវាកម្ម ពិនិត្យសុខភាពដំណាំបាញ់ថ្នាំធ្វើប្លង់លើចំការស្រោចស្រពឲ្យកាន់តែមានប្រសិទ្ធិភាព និងកាន់តែសន្សំសំចៃខ្ពស់តាមរយះការធ្វើកសិកម្មឆ្លាតវៃ

យើងមានផ្គត់ផ្គង់សេវាកម្មដូចជា៖

ការបញ្ជាដ្រូនកសិកម្មតាមរយះកម្មវិធីទូរស័ព្ទដៃ

យើងខ្ញុំបានអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃដើម្បីផ្តល់ភាពងាយស្រួលជូនកសិករ ម្ចាស់ចំការ ក្នុងការគ្រប់គ្រងមើល​ទិន្ន័យក្នុងការបាញ់ថ្នាំស្រោបស្រប់ ឬព្រួស

ហេតុអ្វីដែលជ្រើសរើសផលិតផលដ្រូនកសិកម្មពីក្រុមហ៊ុនប្រូហ្វីត លីងឃើរ?

1.

អ្នកជំនាញច្បាស់លាស់ល់ផលិតផលដ្រូនកសិកម្ម៖

ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំ​នៅក្នុងវិស័យនេះយើងខ្ញុំមានជំនាញច្បាស់លាស់លើបច្ចេកវិទ្យានៃការប្រើប្រាស់ដ្រូន

2.

ជ្រើសរើសផលិតផលដោយមានប្រភពច្បាស់លាស់៖

យើងខ្ញុំទទួលបានសិទ្ធិនាំចូលស្របច្បាប់ពីរាជរដ្ឋាភិបាលដើម្បីផ្គត់ផ្គង់លក់ និងចែកចាយជូនប្រជាកសិករ

3.

ភាពឆ្នៃប្រឌិត៖

យើងខ្ញុំស្ថិតនៅលំដាប់ជួរមុខនៃវឌ្ឍនភាព បច្ចេកវិទ្យាដូច្នេះអតិថិជននឹងទទួលបានដ្រូនមានមុខងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត

4.

ប្រសិទ្ធផាំបពេលវេលា៖

ដ្រូនដែលយើងខ្ញុំត្រូវបានរចនាឡើងដើម្បីជួអតិថិជនបង្កើនប្រសិទ្ធភាព​ អំឡុងពេលប្រើប្រាស់ដោយចំណាយ​រយះពេលខ្លី

5.

តម្លៃសមរម្យ៖

យើងខ្ញុំផ្តល់ជូននូវតម្លៃសមរម្យ ដោយធានាបាននូវដ្រូនប្រកបដោយគុណភាពខ្ពស់

ផែនការអាជីកម្មនាពេលអនាគត

ពង្រីកសក្តានុពលដល់ប្រជាកិសករទាំងអស់ឲ្យបានយល់ដឹងរបៀបធ្វើកសិកម្មបែបឆ្លាតវៃ និងទទួលយកបច្ចេកវិទ្យាទំនើបៗដើម្បីសម្រួលការងាររបស់ពួកគាត់ឲ្យបានទូទាំងប្រទេស។

iflight Technology Company Limited

យើងខ្ញុំបានក្លាយជាដៃគូពាណិជកម្ម និងជាតំណាងចែកចាយពីក្រុមហ៊ុន iflight Technology Company Limited តាំងពីឆ្នាំ 2021 មកម្លេស សម្រាប់ការនាំចូលដ្រូនកសិកម្ម ម៉ាក ឌីជេអាយ (DJI) ស្របច្បាប់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា

សកម្មភាពរបស់យើងខ្ញុំ

សកម្មភាពបណ្តុះបណ្តាលកសិករ សិស្ស និស្សិតជំនាញកសិកម្មអំពីការប្រើប្រាស់ដ្រូន
ធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំ និងប្រជាកសិករនៅទីតាំងធ្វើកសិកម្ម
សកម្មភាព ជួបជុំជាមួយអ្នកប្រើប្រាស់ដ្រូន និងអ្នកតំណាងមកពីរោងចក្រ Dji
សកម្មភាពចុះអនុស្សារណះយោគយល់រវាងសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងក្រុមហ៊ុនប្រហ្វីតលីងឃ័រ ឯ.ក
ពិពណ៌ផលិតផលដ្រូន
ចូលរួមសកម្មភាពជាមួយរដ្ឋាភិបាល